គណៈកម្មាធិការជាតិ​ការពារ​អ្នកប្រើប្រាស់ ជំរុញ​ការកែសម្រួល​ផែនការ​សកម្មភាព និង​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ត្រួតពិនិត្យ​ទំនិញ

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប កំពុងធ្វើការពិនិត្យ កែសម្រួលផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងគោលបំណងធានាឲ្យការចរាចរណ៍ទិញ និងផលិតផលនៅលើទីផ្សារកម្ពុជា ពុំមានការក្លែងបន្លំ ទាំងគុណភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ព្រមទាំងធ្វើឲ្យមានតម្លាភាពប្រកួតប្រជែង។

នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានស្នើឲ្យមានការកែកែសម្រួល និងអនុម័តសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានការ ពិនិត្យ និងកែសម្រួលទៅលើសេចក្តីព្រាង ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២១ របស់ គ.ជ.ក.ប. , សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា, សេចក្តីព្រាងទម្រង់សេចក្តីសម្រេចរបស់អគ្គនាយក, សេចក្តីព្រាងទម្រង់សេចក្តីសម្រេចរបស់ គ.ជ.ក.ប., សេចក្តីព្រាងទម្រង់សេចក្តីសម្រេចលើពាក្យបណ្តឹងតវ៉ា និងសេចក្តីព្រាងពាក្យស្នើសុំដោះស្រាយតាមការចចារ។

បើតាម លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានលើកឡើងថា ការចុះឃ្លាំពិនិត្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ ម៉ាស់ អាល់កុល និងជែលលាងសម្អាតដៃ ការចុះស្រាវជ្រាវបាតុភាពករណីសង្ស័យពុលស្រានៅខេត្តកំពង់ឆ្នាំង ការចុះបង្ក្រាបទីតាំងស្តុកទុកនិងចែកចាយអាល់កុលក្លែងក្លាយ ការអញ្ជើញក្រុមហ៊ុនមួយចំនួនឱ្យមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មផលិតផល ក៏ដូចជាការអញ្ជើញក្រុមហ៊ុនផ្សព្វផ្សាយលក់ផលិតផលអាហារបំប៉នតាមអនទ្បាញដើម្បីចូលរួមផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់៕

You can share this !

Loading...
អត្ថបទទាក់ទង