មនុស្ស ២០នាក់ ត្រូវបាន​ចាប់ខ្លួន ក្នុងប្រតិបត្តិការ​ឆ្មក់ចូល​ទីតាំង​បង្កប់ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​ខណ្ឌចំការមន និង​ខណ្ឌបឹងកេងកង

​ភ្នំពេញ​៖​ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានឆ្មក់ចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង ជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោង ចំនួន ៣ទីតាំង ដែលស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង។

យោងតាមរបាយការណ៍ពីនគរបាល បានឱ្យដឹងថា ដោយ​ទទួល​បានការ​ឯកភាព​ពី​នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី​, នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បាន​ដឹកនាំ​កម្លាំង​ក្រុម​ប្រតិបត្តិការ​ ដោយ​មាន​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ សេង​ ហៀ​ង​ ព្រះ​រា​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ ឆែកឆេរ​ និង​បង្ក្រាប​ទីតាំង​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ ដែល​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង​ មាន​ទីតាំង​ដូច​ខាងក្រោម​ ៖​

១.​ យីហោ​ Net7777​ ស្ថិត​នៅផ្ទះ​លេខ​៨៦​បេ​ ផ្លូវ​លេខ​១៩៩​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​

២.​ ស្ថិត​នៅផ្ទះ​លេខ​ ៤៥D​ ផ្លូវ​លេខ​៤៨៨​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​

៣.​ ស្ថិត​នៅផ្ទះ​លេខ​ ៨៣​បេ​អឺ​សូន្យ​ ផ្លូវ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

ក្នុងប្រតិបត្តិការ​ខាងលើ​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់​ ស្រី​០៤​នាក់​ និង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ ហើយ​បាន​នាំ​មក​កាន់​នាយកដ្ឋាន ​ដើម្បី​បន្ត​នីតិវិធី​៕

You can share this !

Loading...
អត្ថបទទាក់ទង