ប្រេសុីល៖ យោងតាមលទ្ធផលចុងក្រោយដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ វ៉ាក់សាំងកូវីដ-១៩ មួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៥០,៤% នៅក្នុងការសាកល្បងក្នុងប្រទេសប្រេស៊ីល។
លទ្ធផលនៃការសាកល្បងបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពតិចជាងទិន្នន័យដែលបានលើកឡើងកាលពីពេលមុន ដោយលើសកម្រិតប្រសិទ្ធភាព ៥០% ដែលត្រូវបានកំណត់ដេីម្បីទទួលបានការអនុញ្ញាតឲ្យប្រេីប្រាស់តែបន្តិចបន្តួចប៉ុណ្ណោះ។
វ៉ាក់សាំងកូវីដ-១៩ របស់ចិននេះគឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួនពីរដែលរដ្ឋាភិបាលប្រេស៊ីលគ្រោងនឹងប្រេីប្រាស់ដេីម្បីចាក់ឲ្យពលរដ្ឋខ្លួន។
ប្រទេសជាច្រើនរួមមានឥណ្ឌូណេស៊ី, តួកគី និងសិង្ហបុរី សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) របស់ចិននេះ។
សូមបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩។
បច្ចុប្បន្ននេះ ប្រេស៊ីលមានអ្នកឆ្លងវីរុសកូវីដ-១៩ ជាង៨លាននាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារវីរុសនេះជាង ២០ម៉ឺននាក់៕