អង្គការ WWF និងអគ្គនាយកដ្ឋាន​កៅស៊ូ ប្រកាស​ជា​ផ្លូវការ​គម្រោង​​ភាពជាដៃគូ​​ពហុភាគី សម្រាប់​​អភិវឌ្ឍន៍​វិស័យ​កៅស៊ូ​ប្រកប​​ដោយ​​និរន្តរភាព

ភ្នំពេញ៖ អង្គ ការ WWF-កម្ពុជា និង អគ្គ នាយក ដ្ឋាន កៅ ស៊ូ នៃ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេ សាទ បាន ចុះ អនុស្សា រណៈ យោគ យល់ ដើម្បី ចាប់ផ្តើម កិច្ចសហប្រតិបត្តិការជាលើក ដំបូងក្នុង ការ កសាង ដៃ គូ ពហុភាគី សម្រាប់ ការ លើកក ម្ពស់ ខ្សែ ច្រវ៉ាក់ផ្គត់ ផ្គង់ កៅ ស៊ូ ធម្មជាតិ ប្រកបដោយ និរន្តរភាព និង តម្លា ភាព ក្នុង ប្រទេស កម្ពុជា ។

ក្រោម ជំនួយថវិការបស់ ក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe, កិច្ច សហប្រតិបត្តិ ការ ភាពជាដៃគូពហុភាគីនេះ កំពុង ត្រូវ បាន អនុវត្ត ក្នុង ប្រទេស មួយ ចំនួន ក្នុង តំបន់ អាស៊ី អា គ្នេយ៍ ដែល រួម មាន ទាំង ប្រទេស ថៃ និងមីយ៉ាន់ម៉ា ផង ដែរ ។

ក្នុង ប្រទេសកម្ពុជា កិច្ចសហប្រតិបិត្តការរយៈ ពេល បី ឆ្នាំ នេះ បានជម្រុញ ការ ចូល រួម និង សហការណ៍ ពី ភាគីពាក់ព័ន្ឋសំខាន់ៗ របស់ រាជ រដ្ឋា ភិបាល វិស័យ ឯក ជន អង្គការសង្គមស៊ីវិល និងកសិករ កៅស៊ូគ្រួសារ ក្នុង ខេត្ត មណ្ឌល គិរី ដើម្បីជម្រុញ ផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រម ទាំង រួម ចំណែក ដល់ ការ លើកកម្ពស់ជីវភាពកសិករ កៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និង កម្ម ករ កៅ ស៊ូ ផង ដែរ ។

លោក សេង ទៀក នាយក អង្គ ការ WWF-កម្ពុជា បានលើកឡើងថា “ ការ លើក កម្ពស់ ផលិត កម្ម កៅ ស៊ូគ្រួសារ ប្រកប ដោយនិរន្តរ ភាព និង ទំនួល ខុស ត្រូវ ខ្ពស់ តាមរយៈ ការ អនុវត្ត ការគ្រប់ គ្រង បច្ចេកទេស បាន យ៉ាង ល្អ ត្រឹម ត្រូវ នៅ ក្នុង ប្រទេស កម្ពុជា មិន ត្រឹម តែ ជួយបង្កើត ការងារ និងចំណូលដល់ សហគមន៍ មូល ដ្ឋាន ប៉ុណ្ណោះ ទេ វា ក៏ ជួយ កាត់បន្ថយសម្ពាធលើ ធន ធាន ធម្ម ជាតិ ផង ដែរ តាមរយៈ ការប្រើ ប្រាស់ ដី ដាំ កៅ ស៊ូ ដែ លមាន ស្រាប់ឲ្យអស់សុពលភាព និងទប់ស្កាត់ ការ ទន្ទ្រាន ដី ព្រៃ ខុស ច្បាប់ ។ ពិធីចុះ អនុស្សារណៈ យោគ យល់គ្នា នេះ បានបើក ទំព័រ ថ្មីមួយទៀតសម្រាប់អង្គការ WWF-កម្ពុជា លើ កិច្ច ខិតខំ ប្រឹង ប្រែង ធ្វើ ការងារ ក្នុងភាពជាដៃគូ ជាមួយស្ថាប័ន ជំនាញនិង មាន ទំនួល ខុស ត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ” ។

អនុស្សារណៈ យោគ យល់ នេះ គាំ ទ្រ ឆន្ទៈរួមគ្នា ក្នុង ការ បង្កើត ឱ្យ មាន យន្ត ការ ភាព ជា ដៃ គូ ពហុភាគី ដែល គ្រប់ ភាគី ពាក់ ព័ន្ធ ទាំង អស់អាច ចែក រំ លែក ចំណេះ ដឹង និង ព័ត៌ មាន ស្តី អំពី ផលិតកម្ម កៅ ស៊ូ ប្រកប ដោយ និរន្តរ ភាព ព្រម ទាំង អាច ចូល រួម ក្នុង គោល នយោបាយ ជម្រុញ ខ្សែ ចង្វាក់ ផ្គត់ ផ្គង់ កៅ ស៊ូ ធម្មជាតិ ប្រកប ដោយ ចីរ ភាពផង ដែរ ។ អនុស្សារណៈ យោគ យល់ នេះ ក៏ ផ្តល់ ឱកាស ក្នុង ការ កសាង សមត្ថ ភាព ក្នុង ការ អនុវត្ត ផលិត កម្ម កៅ ស៊ូ ធម្ម ជាតិ ប្រកប ដោយ និរន្តរ ភាព ខណៈ លើក កម្ពស់ ការ ចូលរួមចំណែក របស់ កសិករ កៅ ស៊ូគ្រួ សារ ក្នុងកិច្ចការ ពារ ធន ធាន ធម្ម ជាតិ ក្នុង សហគមន៍ របស់ ពួក គេ ។

លោក ប៉ុល សុផា ប្រតិ ភូ រាជ រដ្ឋាភិបាល កម្ពុជា ទទួល បន្ទុក ជា អគ្គនាយក នៃ អគ្គ នាយក ដ្ឋាន កៅ ស៊ូ មាន ប្រសាសន៍ ថា “ ការ កសាង សមត្ថ ភាព និង បណ្តុះ បណ្តាល បច្ចេក ទេស ដល់ កសិករ ដាំ កៅ ស៊ូ និង មន្ត្រី ជំនាញ ផ្នែក កៅ ស៊ូ បូក រួម ទាំង ការ ចូល រួម យ៉ាង សកម្ម ពី គ្រប់ ភាគី ពាក់ ព័ន្ធ ក្នុង វិស័យ កៅស៊ូ នេះ នឹង ធ្វើ ឱ្យ វិស័យ កៅ ស៊ូ ក្នុង ប្រទេស កម្ពុជា កាន់ តែ រីកចម្រើន ទៅ មុខ ប្រកប ដោយ ចីរ ភាព ” ។

ដើម្បី ជា ជំនួយ ស្មារតី ក្នុង ការ អនុវត្ត ផលិត កម្ម កៅ ស៊ូ ប្រកប ដោយ និរន្តរ ភាព អគ្គនាយក ដ្ឋាន កៅ ស៊ូ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ អង្គ ការ WWF និង វិទ្យា ស្ថាន ស្រាវ ជ្រាវ កៅ ស៊ូ កម្ពុជា (CRRI) បាន សហការបោះ ពុម្ព ផ្សាយ សៀវ ភៅ ណែ នាំ បច្ចេក ទេស សម្រាប់ ការ អនុវត្ត កសិកម្ម ល្អ (GAP) លើ ការ យក ផល ទឹក ជ័រ កៅ ស៊ូ និង បាន រៀប ចំ សិក្ខា សាលា បណ្តុះ បណ្តាល បូក រួម ទាំង ការ បង្ហាញ ការ អនុវត្តដើម្បី ទទួល បាន បទ ពិសោធន៍ បច្ចេក ទេស ដោយ ផ្ទាល់ នៅ តាម ចម្កា រ កៅស៊ូគ្រួសារ មួយ ចំនួន ផង ដែរ ទៅ ដល់ កសិករ កៅ ស៊ូ គ្រួសារ ចំនួន និង មន្ត្រី ជំនាញផ្នែក កៅ ស៊ូរបស់ រាជ រដ្ឋា ភិបាល សរុប ចំនួន ៦០ នាក់ មក ពី ខេត្ត ចំនួន ២០ នៃ ប្រទេស កម្ពុជា ។
បច្ចុប្បន្ន នេះ កសិករ កៅ ស៊ូ គ្រួសារ ចំនួន ១០០ នាក់ ដែល រស់ នៅ ជុំ វិញ សហគមន៍ តំបន់ ការ ពារ ចំនួន ប្រាំ នៅ ជិត ដែន ជម្រក សត្វ ព្រៃ ស្រែ ពក ក្រោម ការ គាំ ទ្រ ដោយ អង្គ ការ WWF បាន ចូល រួម ក្នុង គម្រោង នេះ រួច មក ហើយ ហើយ គម្រោង នឹង បន្ត ជម្រុញ ការ ចូល រួម របស់ កសិករ កៅ ស៊ូ គ្រួសារ រហូត ដល់ ៣០០ គ្រួសារ ត្រឹម ឆ្នាំ ២០២២៕

You can share this !

Loading...
អត្ថបទទាក់ទង