ប្រែសម្រួល៖ នីតា
សេអ៊ូល៖ ក្រុមហ៊ុនទើបនឹងបង្កើតថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានផលិតប្រឡៅឆ្កែដោយបំពាក់ប្រព័ន្ធបច្ចេកវិជ្ជា AI ដែលអាចដឹងពីអារម្មណ៍៥យ៉ាងនៅក្នុងចង្កូមរបស់វាដោយសង្កេតលើសម្លេងព្រូសតាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាសម្គាល់សម្លេង។
ប្រឡៅដែលមានឈ្មោះថា ផេតភូល (Petpuls) អាចឲ្យម្ចាស់បានដឹងថាតើសត្វឆ្កែរបស់ពួកគេមានអារម្មណ៍សប្បាយចិត្ត, អន្ទះអន្ទែង, ខឹង ឬកើតទុក្ខតាមរយៈការភ្ជាប់ជាមួយកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន។
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ផេតភូល ឡេប (Petpuls Lab) បានប្រាប់អ្នកសារព័ត៌មានថា «ឧបករណ៍នេះអាចជួយឲ្យមនុស្សយល់និងមានទំនាក់ទំនងជាមួយសត្វឆ្កែកាន់តែល្អប្រសើរ។»
ក្រុមហ៊ុននេះបានចាប់ផ្តើមប្រមូលចង្កូមសត្វឆ្កែច្រើនប្រភេទផ្សេងៗគ្នាដើម្បីវិភាគពីអារម្មណ៍របស់ពួកវានៅក្នុងឆ្នាំ២០១៧។ ហើយ៣ឆ្នាំក្រោយមកពួកគេបានអភិវឌ្ឍកម្មវិធីមួយដែលផ្អែកលើមូលដ្ឋានទិន្នន័យគំរូជាង១ម៉ឺនរបស់ពូជសត្វឆ្កែចំនួន៥០ប្រភេទ។
អតិថិជនម្នាក់បាននិយាយថា «ខ្ញុំធ្លាប់គិតថាសត្វឆ្កែរបស់ខ្ញុំសប្បាយចិត្តនៅពេលវាលេង ហើយកើតទុក្ខឬអន្ទះអន្ទែងនៅពេលដែលខ្ញុំមិននៅផ្ទះ តែការពិតគឺវាខឹងនៅពេលដែលវាចាញ់ហ្គេមដែលវាលេងជាមួយខ្ញុំ។»
គួរបញ្ជាក់ថា ក្រុមហ៊ុន ផេតភូល ឡេប (Petpuls Lab) បានចាប់ផ្តើមដាក់លក់ប្រឡៅនោះតាមប្រព័ន្ធអនឡាញកាលពីខែតុលាឆ្នាំមុនក្នុងតម្លៃ៩៩ដុល្លារអាមេរិក៕