សមត្ថកិច្ចថៃ បង្ក្រាប​រោងចក្រ​លក់ស្រោមដៃ​ពេទ្យប្រើប្រាស់​រួច

ថៃ៖ សមត្ថកិច្ចថៃ បានចុះបង្ក្រាបរោងចក្រមួយកន្លែង នៅស្រុកឡាមលុកកា ខេត្តផាធំថានី បន្ទាប់ពីរោងចក្រនេះ បានលក់ស្រោមដៃពេទ្យដែលប្រើប្រាស់រួច ដោយវាយដាក់ប្រអប់បន្លំថាជាស្រោមដៃថ្មី។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយសមត្ថកិច្ចថៃ បានរឹបអូសស្រោមដៃពេទ្យ និងប្រអប់ចំនួន ៣ម៉ឺនប្រអប់ ព្រមទាំងផលិតផលផ្សេងៗទៀត។

អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ លោកស្រី Supattra Boonserm បានឱ្យដឹងថា ការលក់ស្រោមដៃ បានមានាការពុះកញ្ជ្រោលខ្លាំងក្នុងពេលមួយរយៈចុងក្រោយនេះ ដោយសារតែការផ្ទុះឡើងនូវរលកទី២នៃវីរុសកូវីដ១៩ នៅប្រទេសថៃ។

តាមច្បាប់របស់ប្រទេសថៃ អ្នកលក់ និងអ្នកផលិត អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់ ៣សែនបាត៕

ប្រភព៖ Bangkok Post

You can share this !

Loading...
អត្ថបទទាក់ទង