កម្លាំង​នគរបាល ឆ្មក់ចូល​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាមប្រព័ន្ធ​អុិនធើណិត​មួយ ឃាត់ខ្លួន​មនុស្ស​បាន ៦នាក់

ភ្នំពេញ៖ នគរបាលខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើលល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណិត។

ប្រតិបត្តិការបានធ្វើឡើង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី នៅចំណុចផ្ទះលេខ ៨៦B ផ្លូវលេខ១៩៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មនុស្សចំនួន០៦នាក់ ដែលត្រូវបានចាប់ខ្លួន រួមមាន៖១-ឈ្មោះ ហៀង ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់ទីតាំង) ២-ឈ្មោះ សួង ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធម្ចាស់ទីតាំង), ៣-ឈ្មោះ ប៉ែន សុផានី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាបុគ្គលិក), ៤-ឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ(ជាបុគ្គលិក), ៥-ឈ្មោះ ជឹម សាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (អ្នកលេង) និង៦-ឈ្មោះ អ៊ុក ណារិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកលេង) ។

សម្ភារដកហូត រួមមាន លិខិតអនុញ្ញាតបើកអាវជីកម្មបម្រើសេវាអ៊ីនធើណិតចំនួន១, វិញ្ញាប័នបត្រអនុញ្ញាតអាជីវកម្មផ្ដល់ដោយសាលារាជធានីភ្នំពេញចំនួន១, ម៉ាស៊ីនព្រីនចំនួន១គ្រឿង, ទូរទស្សន៍​ចំនួន១គ្រឿង, កុំព្យូទ័រលើតុចំនួន១គ្រឿង, Monitor ចំនួន១គ្រឿង, ប្រាក់ដុល្លាចំនួន១៥៥$, លុយរៀលចំនួន ២៧០,០០០រៀល, ត្រាពងក្រពើចំនួន១ និងឯកសារមួយចំនួនទៀត, ម៉ូតូចំនួន ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ចំណែកទីតាំងខាងលើត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចបិទបណ្តោះអាសន្ន៕

You can share this !

Loading...
អត្ថបទទាក់ទង