ភ្លើងឆេះព្រៃ​ចំនួនពីរកន្លែង​នៅស្រុក​ទឹកឈូ ខេត្តកំពត ត្រូវបាន​ជួយពន្លត់​ទាន់ពេល​ដោយកម្លាំង​ពន្លត់អគ្គិភ័យ

ដោយ៖ វង្ស សុធារម្យ

កំពត៖ មានករណីភ្លើងឆេះព្រៃ បានកើតឡើងនៅក្នុងស្រុកទឹកឈូ ដែលករណីទីមួយមានទីតាំងស្ថិតនៅជើងភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ដែលបានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ និងមួយករណីទៀតកើតឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានអន្លង់ធំ។

សូមបញ្ជាក់ថា ករណីនេះ ត្រូវបានកម្លាំង នៃការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះអន្តរាគមន៍ពន្លត់ទាន់ពេល ដែលក្នុងករណីទាំងពីរនេះបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ៣គ្រឿង និងប្រើទឹកអស់ចំនួន៨ រថយន្ត ស្មើនឹងទឹកចំនួន ៤០ម៉ែត្រគូប៕

You can share this !

Loading...
អត្ថបទទាក់ទង