កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងឥនន្ធៈ និងរថយន្តសណ្ដោងរឺម៉ក បានកើតឡើងនៅចំណុចចំណោទពេជ្រនិល គីឡូម៉ែត្រលេខ១០៥-១០៦ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ហេតុការណ៍នេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍ នាថៃ្ងទី១៣ ខែមករា ឆ្នាំ២០២១ នេះ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា
បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងសម្រួលចរាចរណ៍ ស្ថានភាពអាចធ្វើចរាចរណ៍ទៅមកជាធម្មតានៅខណៈម៉ោង០៩:៣០នាទីនេះ៕