កម្លាំង​ចម្រុះ ៣ខេត្ត សហការគ្នា​បង្ក្រាបបទ ល្មើស​នេសាទ​នៅតាម​ដងទន្លេ

អត្ថបទ៖ ហុឹង ចូច

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្លាំងជំនាញរដ្ឋាបាលជលផលនិងសមត្ថកិច្ច ៣ខេត្ត គឺខេត្តកំពង៉ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ នៃខេត្តទាំង៣ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនាពេលនេះ ប្រើកម្លាំងសរុបនៃខេត្តទាំង៣ ចំនួន ៤៥នាក់ មធ្យោបាយការណូត៩គ្រឿង បានចុះទៅកាន់ចំណុចដែលជនខិលខូចមួយចំនួនកំពុងប្រព្រឹត្តបទល្មើសនេសាទនោះ ។

លោក លី ឡា បានឲ្យដឹងថា ចំពោះលទ្ធផល កម្លាំងចម្រុះ បានសម្រេចធ្វើការរុះរើនិងបំផ្លាញចោលលបកន្ទុយកណ្តុះបានចំនួន ២២០ខ្សែ ប៊ីដុងចំណុះ៣០លីត្រចំនួន២៥០ របាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៥០០ម៉ែត្រ លបលូចំនួន១៥គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញបានចំនួន១០០ គីឡូក្រាមផងដែរ ៕

You can share this !

Loading...
អត្ថបទទាក់ទង