ស្វាយរៀង៖ ភិក្ខុសង្ឃមួយអង្គ ត្រូវសមត្ថកិច្ចចម្រុះចុះអនុវត្ដដីកា អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដែលការឃាត់ព្រះកាយត្រូវបានធ្វើឡើងនៅខេត្តស្វាយរៀង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។
បច្ចុប្បន្ន ភិក្ខុសង្ឃមួយអង្គ ត្រូវបានប្រគល់ឱ្យមន្រ្ដីសង្ឃចាប់ផ្សឹក មុននឹងនាំទៅអនុវត្ដតាមច្បាប់ កាលពីវេលាម៉ោង៤ និង៤១នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្នុងវត្តព្រៃខ្លូត (វត្ដច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ភិក្ខុសង្ឃនេះ មានអាយុឈ្មោះ អ៊ន ចៃរ៉ាក់ អាយុប្រហែល ២៨ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដីកា ការរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស នៅចំណុចវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ៕