កម្ពុជា កំពុង​ជំរុញ​ការផលិត​ថាមពល​អគ្គិសនី​កើតឡើងវិញ

អត្ថបទ៖ សៀម ប៊ុនធី

ពោធិ៍សាត់៖ ក្រោមក្របខណ្ឌនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ លោក តូច សុវណ្ណា ប្រធាននាយកដ្ឋានថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀត នៃក្រសួងរ៉ែ និងថាមពល កាលពីសប្តាហ៍មុននេះ បានដឹកនាំមន្ត្រីក្រសួង ចុះតាមដាន និងត្រួតពិនិត្យ នូវឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូច និងស្ថានីយសាកអាគុយដើរដោយថាមពលពន្លឺព្រះអាទិត្យ តាមសាលារៀននៅតំបន់ដាច់ស្រយាលក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការរស់នៅ ប្រចាំថ្ងៃ។

ប្រទេសកម្ពុជាតម្រូវការថាមពលអគ្គិសនីកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះថាម ពលពន្លឺព្រះអាទិត្យអាចជួយបំពេញបន្ថែមកំណើនតម្រូវការនេះ នឹងអាចជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាព។

ក្នុងឆ្នាំ២០២០ ប្រភពថាមពលកើតឡើងវិញ កម្ពុជាអាចផលិតបានប្រមាណតែ ៣៣៣ ម៉េហ្គាវ៉ាត់ និង ២៥១គីឡូវ៉ាត់ប៉ុណ្ណោះ ស្មើនឹង ១,៥៤ភាគរយ នៃថាមពលដែលកម្ពុជាផលិតបានសរុបចំនួន ៧០,៥៣ភាគរយ។

ថាមពលកើតឡើងវិញមានដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ប្រភពទឹក និងជីវៈឧស្ម័នជាដើម បានដើរតួនាទីយ៉ាងសំខាន់ការផ្តត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងស្រុក ជួយដល់បរិស្ថាន ព្រមទាំងកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បានប្តេជ្ញាថា ត្រឹមឆ្នាំ២០២០ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នាំ ២០៣០យ៉ាងហោច ៩០ភាគរយនៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់។

តាមការប៉ាន់ប្រមានរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងប្រមាណ ១ពាន់មេហ្គាវ៉ាត់បន្ថែម។

តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពលនាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំឆ្នាំ៕

You can share this !

Loading...
អត្ថបទទាក់ទង