អគ្គិភ័យ​កំពុងឆេះ​កន្លែងជួសជុល​រថយន្ដមួយ​កន្លែង នៅ​ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ៖ មានករណីអគ្គិភ័យមួយកំពុងឆេះយានដ្ឋានជួសជុលរថយន្ដមួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ។

យោងតាមការបញ្ជាក់ពីលោក ឆាយ សុគន្ធដា អភិបាលស្រុកបានឲ្យCNCដឹងថាករណីគ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការជួយអន្តរាគមន៍ពន្លត់ ហើយទីតាំង នេះជាកន្លែងលក់សាំងដបហើយករណីនេះ ពុំទាន់ដឹងបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះ នៅឡើយទេ ប៉ុន្ដែគឺអាជ្ញាធរកំពុងធ្វើការជួយអន្តរាគមន៍ពន្លត់៕

You can share this !

Loading...
អត្ថបទទាក់ទង