សមត្ថកិច្ច ចុះបិទ​ទីតាំង​ម៉ាស្សា​បង្កប់សេវា​ផ្លូវភេទ​នៅ​សង្កាត់​អូរបែកក្អម

ភ្នុំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបិទទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ស្ថិតនៅសង្កាត់អូរបែកក្អម នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ 

ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ (ជនជាតិចិន៥នាក់(ប្រុសម្នាក់) , វៀតណាម១នាក់) នៅចំណុចក្នុងផ្ទះជួលលេខ F១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕

You can share this !

Loading...
អត្ថបទទាក់ទង