ចិន ក្លាយជាប្រទេសទី២ ដែលបានយកទង់ជាតិរបស់ខ្លួន ដោតលើភពព្រះចន្ទ

ប្រែសម្រួល៖ លាភ

ចិន៖ ថ្មីៗនេះ ប្រទេសចិន បានបញ្ជូនយានអវកាស Chang-e ទី៥ ទៅកាន់ភពព្រះចន្ទ និងបានចុះចតលើភពនេះដោយជោគជ័យ។ ក្នុងបេសកកម្មនេះ យានអវកាសរបស់ចិន ដែលមិនមានមនុស្សបើក បានដោតទង់ជាតិរបស់ប្រទេសចិននៅលើភពព្រះចន្ទផងដែរ។

ចិនបានក្លាយជាប្រទេសទី២ ដែលបានយកទង់ជាតិរបស់ខ្លួនដោតលើព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានដោតទង់ជាតិរបស់ខ្លួននៅលើភពព្រះចន្ទ កាលពីជាង ៥០ឆ្នាំមុន។ អ្វីដែលខុសពីបេសកកម្មរបស់ចិននោះ គឺបេសកកម្មរបស់អាមេរិក បានបញ្ជូនមនុស្ស ឬក៏អវកាសយានិក ទៅដល់ភពព្រះចន្ទតែម្ដង។

ថ្មីៗនេះ ទីភ្នាក់ងារអវកាសចិន បានបញ្ចេញរូបថត ដែលថតដោយយានអវកាសរបស់ខ្លួន បង្ហាញពីទង់ជាតិចិន នៅលើភពរណបផែនដីមួយនេះ មុនពេលដែលយានអវកាសចិន បានវិលត្រឡប់មកកាន់ផែនដីវិញកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ជាមួយវត្ថុសំណាកសម្រាប់ការសិក្សាស្រាវជ្រាវនៅថ្ងៃខាងមុខ។

សូមជម្រាបថា អាមេរិកបានដោតទង់ជាតិលើភពព្រះចន្ទ កាលពីឆ្នាំ១៩៦៩ ដោយអវកាសយានិក Buzz Aldrin ។ ពេលនោះ អាមេរិកកំពុងយកចិត្តទុកដាក់លើបេសកកម្មអាប៉ូឡូ ដែលបានអូសបន្លាយរហូតដល់ឆ្នាំ១៩៧២។ បច្ចុប្បន្ន ទីភ្នាក់ងារអវកាស NASA អះអាងថា ទង់ជាតិអាមេរិកយ៉ាងតិច ៥ កំពុងមានវត្តមាននៅលើពិភពព្រះចន្ទ៕

ប្រភព៖ BBC

You can share this !

Loading...
អត្ថបទទាក់ទង