រដ្ឋមន្ត្រីអប់រំ មិនលើកទីកចិត្តការប្រើឧបករណ៍បាញ់អាល់កុល នៅតាមសាលារៀនទេ

ដោយ៖ លាភ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញគ្រឹះស្ថានសិក្សាទាំងរដ្ឋទាំងឯកជន ត្រូវណែនាំសិស្សានុសិស្ស ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងការប្រើឧបករណ៍បាញ់អាល់កុល ដែលអាចមានហានិភ័យទៅលើសុខភាព។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ នូវការបង្ការ ការចម្លងនៃជំងឺកូវីដ-១៩ ខណៈដែលគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣វិច្ឆិកាខាងមុខនេះ ក្រោយពីផ្អាកដំណើរការសិក្សា២សប្តាហ៍កន្លងមក។

អង្គការសុខភាពពិភពលោកបានលើកឡើងថា ការប្រើប្រាស់អាល់កុលដោយគ្រាន់តែបាញ់វា មិនអាចសម្លាប់មេរោគបាននោះទេ ប៉ុន្តែវាអាចធ្វើឱ្យមានហានិភ័យ ចំពោះសុខភាពសិស្ស នឹងអាចធ្វើឱ្យប៉ះពាល់ទៅដល់ស្បែករបស់សិស្ស។ ដូច្នេះការលាងដៃជាមួយសាប៊ូ នៅពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និង កីឡា នឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថាន សិក្សាក្នុងទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩នេះ៕

ប្រភព៖ AKP

 

You can share this !

Loading...
អត្ថបទទាក់ទង