ជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ យុវជនកំពុងបន្សាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន ៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌលនៅវេលាម៉ោងជិត ១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា ភ្លាមៗ សមត្ថកិច្ចចម្រុះ មាននគរបាល និង កងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន ៧នាក់ និងកំពុងតាមស្វែងរកអ្នករត់គេចបន្តទៀត។ 

សូមបញ្ជាក់ថា យុវជនបន្សាបថ្នាំញៀនក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុសនោះមានចំនួនសរុប ១០៣នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ពួកគេជាជនរងគ្រោះដោយសារថ្នាំញៀន និងកំពុងស្តារនីតិសម្បទាឡើងវិញ តាមរយៈការបន្សាថ្នាំចេញពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលជំនាញផ្សេងៗដើម្បីឱ្យពួកគេចូលទៅក្នុងសង្គមវិញ៕

You can share this !

Loading...
អត្ថបទទាក់ទង