ចំនួន​ពលរដ្ឋ​អាមេរិក​ដែលដាក់ពាក្យ​សុំប្រាក់ជំនួយ​អត់ការងារធ្វេី​ប្រចាំសប្ដាហ៍​ឡេីងដល់​ជាង​៧៤ម៉ឺននាក់

អាមេរិក៖ ចំនួនអ្នកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីនៅក្នុងអាមេរិកបានកើនឡើងដល់ជាង៧៤ម៉ឺននាក់កាលពីសប្តាហ៍មុន ខណៈដែលទីផ្សារការងារចាប់ផ្ដេីមងើបឡើងវិញសន្សឹមៗចំពេលដែលករណីឆ្លងថ្មីរបស់វីរុសកូវីដ១៩កំពុងកើនឡើង។

ក្រសួងការងារអាមេរិក បានរាយការណ៍ថា ក្នុងសប្តាហ៍មុនដែលបញ្ចប់នៅថ្ងៃទី១៤ ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីមានចំនួន ៧៤២.០០០ នាក់ ដោយបានកើនឡើង ៣១.០០០ នាក់បេីធៀបនឹងសប្ដាហ៍មុនមួយទៀតដែលចំនួនអ្នកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីមានចំនួន ៧១១.០០០ នាក់។

ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកបានរាយការណ៍ដោយស្រង់ទិន្នន័យរបស់ការសិក្សាមួយថា ពលរដ្ឋអាមេរិកប្រហែល១២លាននាក់ត្រូវបានព្យាករថានឹងលែងទទួលបានប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វេីតទៅទៀតហេីយចាប់ពីថ្ងៃទី២៧ ខែធ្នូ។

កំណេីនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិចលេខ១លេីពិភពលោកនេះបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យចនហបគីនស៍ (Johns Hopkins) មនុស្សចំនួន ១១.៦៤៧.៩៣០ នាក់បានឆ្លងវីរុសកូវីដ១៩នៅអាមេរិក ហេីយអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន ២៥១.៧៥៦ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍៕

You can share this !

Loading...
អត្ថបទទាក់ទង