ព្រះមហាក្សត្រ និង​មហាក្សត្រី របស់​ន័រវែស​ស្ថិតក្រោម​វិធានការ​ចត្តាឡីស័ក​បន្ទាប់ពី​បុគ្គលិក​វាំងម្នាក់ឆ្លង​វីរុស​កូវីដ១៩

ន័រវែស៖ ព្រះមហាក្សត្រ ហេរ៉ល (Harald) និងមហាក្សត្រី សុនចា (Sonja) របស់ព្រះន័រវែស បានចាប់ផ្ដេីមអនុវត្តវិធានការចត្តាឡីស័កកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសមាជិកម្នាក់ក្នុងចំណោមបុគ្គលិករបស់ទ្រង់បានធ្វេីតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ព្រះមហាក្សត្រ ហេរ៉ល (Harald) កំពុងអនុវត្តវិធានការចត្តាឡីស័កនៅក្នុងព្រះរាជដំណាក់របស់ទ្រង់ បន្ទាប់ពីព្រះមហាក្សត្រី សុនចា (Sonja) បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបុគ្គលិកម្នាក់នោះដែលបានឆ្លងវីរុសកូវីដ១៩។

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងក៏បានប្រកាសដែរថា ទាំងព្រះមហាក្សត្រ និងមហាក្សត្រី ដែលមានព្រះជន្មក្នុងរង្វង់៨០ព្រះវស្សានោះ មិនមានចេញរោគសញ្ញាវីរុសកូវីដ១៩ឡេីយ និងបានថា បុគ្គលិកចំនួន១៤នាក់នៅក្នុងព្រះរាជវាំងក៏បានស្ថិតនៅក្រោមវិធានការចត្តាឡីស័កដូចគ្នាដែរ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ ហេរ៉ល (Harald) ដែលមានព្រះជន្ម៨៣វស្សា បានវះកាត់ប្ដូរសន្ទះបេះដូងកាលពីខែមុន។

ប្រទេសន័រវែសបច្ចុប្បន្ននេះមានអ្នកឆ្លងវីរុសកូវីដ១៩សរុបជាង៣ម៉ឺ១ពាន់នាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង៣រយនាក់៕

You can share this !

Loading...
អត្ថបទទាក់ទង