ប្រធានប្រតិបតិ្ត៖ សហភាពអឺរ៉ុប​ត្រូវបន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​សន្សឹមៗ​ដើម្បីបញ្ចៀស​រលកទី២​នៃការចម្លង

អឺរ៉ុប៖ ប្រធានប្រតិបតិ្តសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអ៊ឺរ៉ុបត្រូវតែបន្ធូរបន្ថយដោយសន្សឹមៗនូវវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ ដើម្បីបញ្ចៀសកុំឲ្យកេីតមានរលកចម្លងថ្មីមួយទៀតរបស់វីរុសនេះ។

ប្រធានប្រតិបតិ្តសហភាពអឺរ៉ុបបានលេីកឡេីងបែបនេះបន្ទាប់ពីមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧បានពិភាក្សាពីការបង្កើនកិច្ចប្រឹងប្រែងរួមគ្នាក្នុងការធ្វេីតេស្តិ៍រកវីរុសកូវីដ១៩នៅក្នុងប្លុកនេះ។

ការពិភាក្សាក៏បានផ្ដោតទៅលេីវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ និងការសម្របសម្រួលក្នុងដំណេីរការបន្ធូរបន្ថយវិធានការរឹតបន្តឹងការដេីរហេីរក្នុងគ្រាដែលរលកទីពីរនៃការឆ្លងរាតត្បាតរបស់វីរុសនេះកំពុងលុកលុយអឺរ៉ុប។

ទិន្នន័យថ្មីបំផុតពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុបបានបង្ហាញថា អឺរ៉ុបមានករណីឆ្លងវីរុសកូវីដ១៩សរុបប្រហែល ១១លាន៣សែននាក់ ហើយមនុស្សជិត ២៨ម៉ឺននាក់បានស្លាប់ដោយសារវីរុសនេះ។

គួរកត់សម្គាល់ថា ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ក៏បានជំរុញសហភាពអឺរ៉ុបឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់កេីតមាន៕

You can share this !

Loading...
អត្ថបទទាក់ទង