បង្ក្រាប​ទីតាំងកែច្នៃ​ឈើខុសច្បាប់​ពីរកន្លែង​របស់​ជនជាតិវៀតណាម នៅ​ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ

ព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក នួន សុខុម សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្ត និងកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់របស់ជនជាតិ វៀតណាមចំនួន ២កន្លែង និងរកឃើញឈើប្រណិតជាច្រើនដុំដែលលាក់ទុកតាមព្រៃក្បែរផ្ទះផងដែរ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០។

លោក នួន សុខុម បានឱ្យដឹងថា ទីតាំងដែលជំនាញបង្រ្កាបនោះ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងសិប្បកម្មខាងលើ ជនល្មើសដែលជាជនជាតិវៀតណាម បានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់។

បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើទាំងអស់យកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីវាស់វែង និងដោះស្រាយតាមនិតិវិធីច្បាប់៕

You can share this !

Loading...
អត្ថបទទាក់ទង