គ្រោះថ្នាក់ចរាចរណ៍ ស្លា ប់២នាក់ របួសម្នាក់ ដោយបើកម៉ូតូបុករថយន្តធុនធំពីក្រោយ ខណៈចតដេកក្បែរដងផ្លូវ

ភ្នំពេញ៖ មនុស្សចំនួន ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តចំពីក្រោយ ដែលកំពុងចតស្ងៀមនៅក្បែរដងផ្លូវកាលពីវេលាម៉ោង ២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះទាំងបីនាក់ជាបុរស មានស្រុកកំណើតនៅស្រុកំពង់ត្រាច ខេត្តកំពត និងខេត្តកំពង់ស្ពឺ។ សាក្សីដែលរងរបួសធ្ងន់ត្រូវជាមិត្តភក្តិជនរងគ្រោះបាននិយាយថា ពួកគេបានជួបជុំគ្នាផឹកស្រាក្រឡុកនៅផ្លូវវ៉េងស្រេង ពេលរួចរាល់ក៏បានខ្ចីម៉ូតូមិត្តភក្កិ ដឹកគ្នាទៅកន្លែងស្នាក់នៅ។ ដោយសារតែស្ថានភាពស្រវឹង ហើយបើកលឿន គួបផ្សំផ្លូវងងឹត និងរថយន្តចតលើដងផ្លូវផង ក៏បានទៅបុករថយន្តចតនៅស្ងៀមចំពីក្រោយពេញទំហឹង បណ្ដាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ ( អង្គុយខាងក្រោយ)។ 

ពេលកើតហេតុភ្លាមៗ តៃកុងរថយន្តបានបើកចេញពីចំណុចកើតហេតុ ប្រហែល១០០ម៉ែត្រ ហើយបានបន្តដេក និងបានធ្វើជាមិនដឹងអ្វី ប៉ុន្តែបានសន្តិសុខម្នាក់ឃើញហេតុការណ៍នោះផ្ទាល់ ក៏បានប្រាប់ប៉ូលិស និងបាននាំខ្លួនតៃកុងឡានទៅសួរនាំ ព្រោះការចតឈប់រថយន្តបែបនេះខុសនឹងច្បាប់ចរាចរណ៍។ ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយ៕

You can share this !

Loading...
អត្ថបទទាក់ទង