ឥណ្ឌា បានសម្រេច​បន្ធូរបន្ថយ​លក្ខណ្ឌ​មួយចំនួន​ដល់​ការនាំចេញ​ខ្ទឹមបារាំង​ទៅ​ឥណ្ឌា

ភ្នំពេញ៖ ក្រសួងកសិកម្ម និងសុខុមាលភាពកសិករនៃរដ្ឋាភិបាលឥណ្ឌា បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនៃការធ្វើធុបទកម្ម (Fumigation) និងការបញ្ជាក់បន្ថែមលើវិញ្ញាបនប័ត្រភូតគាម អនាម័យ (Phytossarinary Certificate) សម្រាប់ការនាំចេញខ្ទឹមបារាំង ទៅកាន់ប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ជាការប្រាប់ទៅដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ក្នុងប្រទេសកម្ពុជា។ ចំពោះការសម្រេចបន្ធូរបន្ថយលក្ខខណ្ឌតម្រូវរបស់ប្រទេសឥណ្ឌារួមមាន៖

១-ចំពោះខ្ទឹមបារាំង ដែលបាននាំចូលដល់កំពង់ផែប្រទេសឥណ្ឌា ដោយមិនបានធ្វើធុបទកម្ម និងដោយវិញ្ញាបនបត្រភូតគាមអនាម័យគ្មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលយក នោះភាគីឥណ្ឌា តម្រូវឱ្យម្ចាស់ទំនិញ ឬអ្នកនាំចូលយកទំនិញនោះ (ខ្ទឹមបារាំង) ទៅធ្វើធុបទកម្មនៅក្នុងប្រទេសឥណ្ឌា ជាមួយក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្តល់សេវាគ្រប់គ្រងសត្វល្អិត និងធុបទកម្ម។ បន្ទាប់មក ទំនិញ ( ខ្ទឹមបារាំង ) ទាំងនោះនឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយមន្ត្រីជំនាញ ហើយអនុញ្ញាតឱ្យនាំចូលក្នុងករណីដែលពិនិត្យឃើញថា ទំនិញ ( ខ្ទឹមបារាំង) ទាំងនោះមានសុវត្ថិភាព និងមិនមានជំងឺ មេរោគ ឬសត្វល្អិត។

២- បន្ធូរបន្ថយលក្ខខណ្ឌតម្រូវលើការបញ្ជាក់បន្ថែមលើ វិញ្ញាបនប័ត្រភូតគាមអនាម័យ។

៣- កំឡុងពេលត្រួតពិនិត្យ ប្រសិនបើរកឃើញថា ទំនិញ ( ខ្ទឹមបារាំង) មានផ្សិត (Srnut - Locysts eetune) ឬ រលួយ (Dry rot - Embelllsia allii) នោះ ទំនិញ ឬកុងតឺន័រទាំងនោះ នឹងមិនអនុញ្ញាតឱ្យនាំចូលឡើយ ហើយត្រូវបញ្ជូនត្រឡប់មកប្រទេសដើមវិញ។

៤- ប្រសិនបើពិនិត្យទៅឃើញថា ទំនិញ ( ខ្ទឹមបារាំង ) មានបញ្ហា ឬមានជំងឺ Stem and bulbs nematode (Diyienchus dipsaci) ឬonon maggot (Hylemia artiqua) ខ្ទឹមបារាំងទាំងនោះ នឹងត្រូវសម្លាប់មេរោគតាមរយៈការធ្វើធុបទកម្ម ហើយទំនិញទាំងនោះនឹងត្រូវបញ្ចេញដោយមិនគិតថ្លៃអធិការកិច្ចបន្ថែម។

 ៥- ចំពោះទំនិញ (ខ្ទឹមបារាំង ) សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ នឹងមិនតម្រូវឱ្យបង់ថ្លៃត្រួតពិនិត្យបន្ថែម ៤ដង លើការមិនគោរពតាមលក្ខខណ្ឌនៃការនាំចូលស្របតាមច្បាប់ស្តីពី Plant Guarartine Order ឆ្នាំ២០០៣ របស់ប្រទេសឥណ្ឌាឡើយ៕

You can share this !

Loading...
អត្ថបទទាក់ទង