ក្រុមហ៊ុន Samsung មើលឃើញការធ្លាក់ចុះប្រាក់ចំណេញដោយសារតម្រូវការបន្ទះឈីបថយចុះ

ប្រែសម្រួល៖ នីតា

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិច Samsung បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនរំពឹងថាប្រាក់ចំណេញនៅត្រីមាសទី៤នឹងធ្លាក់ចុះដោយសារមានការថយចុះនៃការបញ្ជាទិញបន្ទះឈីបនិងការកើនឡើងនៃការប្រកួតប្រជែងទូរស័ព្ទដៃស្មាតហ្វូន ក្រោយពីប្រាក់ចំណេញក្នុងត្រីមាសទី៣បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុន Samsung បានឲ្យដឹងថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី៣បានកើនឡើង៥៩%ដោយសារប្រាក់ចំណេញប្រចាំត្រីមាសក្នុងការលក់ទូរស័ព្ទដៃស្មាតហ្វូនបានកើនឡើងខ្ពស់បំផុតដល់៤ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៤មក។

ក្រុមអ្នកវិភាគបាននិយាយថា ការកើនឡើងជិត៥០%នៃការលក់ទូរស័ព្ទដៃស្មាតហ្វូននេះហាក់ដូចជាឆ្លុះបញ្ចាំងពីការកើនឡើងនៃផ្សារហ៊ុនរបស់ក្រុមហ៊ុន Samsung នៅពេលដែលការរឹតបន្តឹងរបស់អាមេរិកបានធ្វើឲ្យប៉ះពាល់ដល់ដៃគូប្រជែងគឺក្រុមហ៊ុន Huawei របស់ចិន។

ក្រុមហ៊ុន Samsung បានឲ្យដឹងផងដែរថាប្រាក់ចំណេញក្នុងការលក់បន្ទះឈីបរបស់ខ្លួនបានកើនឡើង៨២%ដល់៥,៥៤ទ្រីលានវ៉ុនបើធៀបទៅនឹងឆ្នាំមុន៕

You can share this !

Loading...
អត្ថបទទាក់ទង