ផ្លែឪឡឹក អាច​ជា​ឱសថ​ធម្មជាតិ ជួយ​ប្រុសៗ​មាន​​បញ្ហា​លិង្គ​មិនងាយ​ឡើង​រឹង​

ប្រុសៗ​​មួយ​ចំនួន​ដែល​ជួប​បញ្ហា​លិង្គ​មិន​ងាយ​ឡើង​រឹង ទំនង​ជា​​ត្រូវ​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​ជំ​នួយ​មិន​ខាន តែ​ថា​ថ្នាំ​ជំនួយខ្លះ​មិន​​ល្អ​សម្រាប់​មនុស្ស​ប្រុស​យើង​មួយ​ចំនួន​ដែល​មាន​បញ្ហា​ចុក​ទ្រុង​ ឬ​មាន​ជំងឺ​បេះ​ដូង​ជា​ដើម។

​​​យ៉ាង​ណា​មិញ​មាន​ការ​សិក្សា​មួយ​ចំនួន​ ទោះ​ជា​ក្នុង​ដំណាក់​កាល​បឋម​ក៏​ដោយ បា​ន​អះអាង​ថា​ផ្លែ​ឪឡឹក​អាច​មាន​ប្រ​យោជន៍​ចំពោះ​ប្រុសៗ​មាន​បញ្ហា​លិង្គ​មិនងាយ​​ឡើង​រឹង​នេះ​។

ការ​សិក្សា​ពន្យល់​ថា ​ផ្លែ​ឪ​ឡឹក​មាន​ផ្ទុក​​ជាតិ citrulline​ ខ្ពស់ ហើយ​រាង​កាយ​របស់​យើង​បំប្លែង​សារធាតុ​នេះ​ទៅ​ជាអាមីណូ​អាស៊ីដ​ដែល​ហៅ​ម្យ៉ាង​ទៀត​ថា arginine ។ ​ដូច​គ្នា​ដែរ សារធាតុ​arginine នេះ​ នឹង​ត្រូវ​បំប្លែង​បន្ត​ទៀត​ជា​អាស៊ីដ​នីទ្រិក ដែល​អាស៊ីដ​នេះ​នឹង​ជួយ​បើក​សរសៃឈាម​ឲ្យ​កាន់តែ​ធំ បង្កើន​ចរន្ត​ឈាម​ហូរ​ទៅ​កាន់​លិង្គ និង​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​។​

បើ​តាម​ការ​សិក្សា​ទាំងនោះ ប្រុសៗ​ដែល​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ បាន​ទទួល​ផល​គ្រាន់​បើ​​ក្រោយ​ពេល​ញ៉ាំ​ផ្លែ​ឪឡឹក​ ដែល​ខ្លះ​បាន​ប្រៀប​ផ្លែ​ឪ​ឡឹក​ថា​ជា​ថ្នាំ​Viagra ធម្មជាតិ​។ ទោះ​យ៉ាង​ណា ការ​សិក្សា​ដែល​បញ្ជាក់​ពី​រឿង​នេះ គឺ​ជា​ការសិក្សា​បឋម និង​ខ្លះ​ក្នុង​ទ្រង់​ទ្រាយ​​តូច​ប៉ុណ្ណោះ ដែល​អ្នក​ជំនាញ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​ជាង​នេះ​បន្ថែម​ទៀត។​​៕

You can share this !

Loading...
អត្ថបទទាក់ទង