វៀតណាម​ជម្លៀស​ពលរដ្ឋ​ក្នុងទ្រង់ទ្រាយធំ​ខណៈ​ដែល​ព្យុះសូដែល (Saudel) ជិត​មកដល់

ប្រែសម្រួល៖ នីតា

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អាជ្ញាធរវៀតណាមកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នៅទូទាំងប្រទេសវៀតណាមនៅថ្ងៃពុធនេះ ខណៈដែលព្យុះត្រូពិចសូដែល (Saudel) ធ្វើដំណើរកាន់តែខិតជិតមកដល់។

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ជាច្រើនថ្ងៃមកនេះបានសម្លាប់មនុស្សយ៉ាងហោច១១១នាក់ហើយនិង២២នាក់ទៀតកំពុងបាត់ខ្លួនដោយធ្វើឲ្យអាជ្ញាធរធ្វើការត្រៀមទុកមុនជាបន្ទាន់ដោយសារតែព្យុះមួយទៀតនឹងមកដល់នៅថ្ងៃសៅរ៍ខាងមុខនេះ។

ទូរទស្សន៍រដ្ឋវៀតណាមបានបង្ហាញឲ្យឃើញសកម្មក្រុមទាហានដែលកំពុងជួយពលរដ្ឋចេញពីផ្ទះដែលលិចទឹកនៅក្នុងខេត្តខ្វាង ប៊ិញ (Quang Binh) ។

បច្ចុប្បន្នភាគកណ្តាលប្រទេសវៀតណាមកំពុងរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល២ទសវតរ្ស៍មកនេះ ហើយក៏កំពុងត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះត្រូពិចសូដែល (Saudel) ដែលបានបោកបក់ទៅលើប្រទេសហ្វីលីពីនផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង