មឈូស​ជាង៨០​ត្រូវបាន​រកឃើញ​នៅទី​បញ្ចុះ​សព​សម័យ​បុរាណ​ក្នុងប្រទេស​អេហ្ស៊ីប

ប្រែសម្រួល៖ នីតា

អេហ្ស៊ីប៖ កាលពីថ្ងៃអង្គារ ក្រុមបុរាណវត្ថុវិទូអេហ្ស៊ីបបានរកឃើញមឈូសជាង៨០នៅទីបញ្ចុះសពសម័យបុរាណឈ្មោះថាសាក់ការ៉ា (Saqqara) ដែលកន្លែងនេះក៏ជាទីតាំងប្រាសាទពីរ៉ាមីតដ៏ចំណាស់បំផុតមួយនៅលើពិភពលោកផងដែរ។

នៅក្នុងវីដេអូរបស់អាជ្ញាធរផ្នែកវត្ថុបុរាណបានបង្ហាញឲ្យឃើញមឈូសថ្មដែលមានលាបពណ៌ព្រមទាំងរូបចម្លាក់ឈើជាច្រើនទៀត។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបុរាណវិទ្យានិងទេសចរណ៍អេហ្ស៊ីប, មឈូសទាំងនោះមានអាយុកាលប្រហែល២,៥០០ឆ្នាំ ហើយមិនទាន់ត្រូវបានបើកនៅឡើយទេ។

អាជ្ញាធរអេហ្ស៊ីបបាននិយាយថា មឈូសទាំងអស់ស្ថិតក្នុងសភាពល្អប្រសើរជាងមឈូសដែលរកឃើញមុនៗ។

កាលពីដើមខែនេះប្រទេសអេហ្ស៊ីបក៏បានដាក់បង្ហាញមឈូសរបស់បព្វជិតនៅក្នុងរាជវង្សទី២៦ដែលមានអាយុកាលជិត២,៥០០ឆ្នាំមុនផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង