លោក ត្រាំ នៅរក្សា​ទុកគណនី​ធនាគារ​មួយ​នៅក្នុង​ប្រទេសចិន

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានញូវយ៉កថែមស៍ (New York Times) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានទទួលស្គាល់ថា រូបលោកមានគណនីធនាគារមួយនៅចិន។

គណនីនេះត្រូវបានកាន់កាប់ដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារអន្តរជាតិរបស់ លោក ត្រាំ និងបានបង់ពន្ធនៅចិនចន្លោះឆ្នាំ២០១៣ និង២០១៥ក្នុងចំនួនទឹកប្រាក់១៨ម៉ឺន៨ពាន់៥៦១ដុល្លារ។

យោងតាមអ្នកនាំពាក្យរបស់ លោក ត្រាំ គណនីធនាគារចិននេះត្រូវបានបង្កើតឡើងដើម្បី «ស្វែងរកសក្តានុពលសម្រាប់កិច្ចព្រមព្រៀងសណ្ឋាគារនៅតំបន់អាស៊ី» ។

គួរកត់សម្គាល់ថា លោក ត្រាំ តែងតែរិះគន់ក្រុមហ៊ុនអាមេរិកដែលរកស៊ីនៅប្រទេសចិន និងបានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សារព័ត៌មានញូវយ៉កថែមស៍ (New York Times) បានលាតត្រដាងពីគណនីធនាគារចិនរបស់ លោក ត្រាំ នេះបន្ទាប់ពីទទួលបានរបាយការណ៍កំណត់ត្រាពន្ធរបស់ លោក ត្រាំ ដែលរួមមានទាំងព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមហ៊ុនរបស់លោកផង។

របាយការណ៍មុនរបស់សារព័ត៌មាននេះបានបង្ហាញថា លោក ត្រាំ បានបង់ពន្ធលេីប្រាក់ចំណូលក្នុងអាមេរិកតែ៧៥០ដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៦ និង២០១៧នៅពេលលោកក្លាយជាប្រធានាធិបតី៕

You can share this !

Loading...
អត្ថបទទាក់ទង