បារាំង​ជំរុញ​ឲ្យរុស្ស៊ី​បង្កេីន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពេី​ភេរវកម្ម​បន្ទាប់​ពី​មានករណី​សម្លា ប់កាត់ ក្បាល​ គ្រូបង្រៀន​នៅ​បារាំង​ដោយ​បុរស​រុស្ស៊ី

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជំរុញឱ្យប្រទេសរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅបារាំងត្រូវបានបុរសជនជាតិរុស្ស៊ីម្នាក់សម្លាប់កាត់ក្បាល។

ការលើកឡើងរបស់ លោក ម៉ាក្រុង បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលបានចាត់ទុកការសម្លាប់កាត់ក្បាលគ្រូបង្រៀនម្នាក់នោះនៅក្បែរទីក្រុងប៉ារីសថាជា «ឃាតកម្មដ៏សាហាវយង់ឃ្នង»។

តាមរយៈទូរស័ព្ទ លោក ម៉ាក្រុង បានប្រាប់ លោក ពូទីន ថា «លោកចង់ឃើញការពង្រឹងកិច្ចសហប្រតិបត្តិការបារាំង - រុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអន្តោប្រវេសន៍ខុសច្បាប់»។

ទន្ទឹមនឹងនេះវិមានក្រឹមឡាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍ខ្លីមួយដោយដកស្រង់សំដី លោក ពូទីន ដែលបាននិយាយថា «ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវផលប្រយោជន៍រួមគ្នាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការឃោសនាមនោគមវិជ្ជាជ្រុលនិយម»។

សូមរម្លឹកថា លោក គ្រូបង្រៀនឈ្មោះ សាមុយអែល ប៉ាទី (Samuel Paty) អាយុ៤៧ឆ្នាំត្រូវបានឃាតករសម្លាប់កាត់ក្បាលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបន្ទាប់ពីគាត់បានបង្ហាញរូបគំនូរត្លុកនិយាយអំពីមេដឹកនាំសាសនាអ៊ីស្លាមមហាម៉ាត់ (Prophet Muhammad) ដល់សិស្សរបស់គាត់។

ឃាតករគឺជាបុរសអាយុ១៨ឆ្នាំដែលជាអំបូរជនជាតិភាគតិចឆេឆិន (Chechen) កេីតនៅរុស្ស៊ី។ រូបគេត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមៗបន្ទាប់ពីបានសម្លាប់លោកគ្រូ ប៉ាទី៕

You can share this !

Loading...
អត្ថបទទាក់ទង