ប្រេស៊ីលនឹង​ប្រេីវ៉ាក់សាំង​ចិន​ក្នុង​កម្មវិធី​ជាតិ​ចាក់វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ១៩

ប្រេសុីល៖ ក្រុមមន្រ្តីប្រេស៊ីលបានប្រកាសថា ប្រេស៊ីលគ្រោងនឹងប្រើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដែលផលិតដោយចិននៅក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ។

អភិបាលក្រុងសៅប៉ូឡូ (São Paulo) បាននិយាយថារដ្ឋាភិបាលសហព័ន្ធបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ឈ្មោះកូរ៉ូណាវ៉ាក់ (CoronaVac) របស់ចិនចំនួន៤៦លានដូស។

អភិបាលក្រុងសៅប៉ូឡូ (São Paulo) បាននិយាយដែរថា កម្មវិធីជាតិចាក់ថ្នាំបង្ការអាចចាប់ផ្តើមឆាប់បំផុតនៅខែមករា ឆ្នាំ២០២១ ដែលនេះនឹងធ្វើឱ្យវាក្លាយជាកិច្ចខិតខំប្រឹងប្រែងបែបនេះដំបូងគេមួយនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។

ប្រទេសប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសនេះ។

យោងតាមទិន្នន័យដែលប្រមូលដោយសាកលវិទ្យាល័យចនហប់គីន (Johns Hopkins) ប្រេស៊ីលមានអ្នកឆ្លងវីរុសកូវីដ១៩សរុបជាង៥លាន៣សែននាក់ដែលជាចំនួនឆ្លងសរុបច្រេីនបំផុតលំដាប់ទី៣នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងឥណ្ឌា ហេីយស្ថិតនៅលំដាប់ទី២បន្ទាប់ពីអាមេរិកក្នុងឋានៈប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសនេះច្រេីនជាងដោយតួលេខអ្នកស្លាប់មានចំនួនជាង១៥ម៉ឺន៥ពាន់នាក់។

ប្រសិនបើត្រូវបានអនុម័តដោយនិយតករសុខភាពរបស់ប្រេស៊ីល នោះវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ឈ្មោះកូរ៉ូណាវ៉ាក់ (CoronaVac) របស់ចិននឹងក្លាយជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួនពីរដែលត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ប្រទេសប្រេស៊ីល៕

You can share this !

Loading...
អត្ថបទទាក់ទង