ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត បន្តស្រកចុះជាបន្តបន្ទាប់ នៅថ្ងៃនេះ

ភ្នំពេញ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹក នៅបណ្តោយសណ្តរស្ទឹងព្រែកត្នោត បន្តស្រកចុះជាបន្តបន្ទាប់បន្ថែមទៀតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

ក្រសួង បានបញ្ជាក់ថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនាព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះ ក្នុងនោះ៖ នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ, នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ ស្រកចុះ ០,៨០ម៉ែត្រ, នៅតំបន់ចាប់ពីវត្តសាក់សំពៅ ដល់ស្ពានស្ទឹងព្រែកជ្រៃ ស្រកចុះពី ០,៩០-១,១០ម៉ែត្រ។

ក្រសួងធនធានទឹក បានបន្តថា គិតត្រឹមពីពេលព្រឹកវេលាម៉ោង ៧:០០ ដល់វេលាថ្ងៃត្រង់ម៉ោង ១២:០០ នេះ គឺកម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះបន្ថែម ០,១៤ម៉ែត្រ ដោយសារបរិមាណលំហូរទឹកមកពីប្រភពខាងលើ (រលាំងជ្រៃ) បានថមថយចុះ និងមិនមានភ្លៀងធ្លាក់ខ្លាំងក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ។

សូមបញ្ជាក់ជូនជ្រាបថា កម្ពស់ទឹកនៅសំណង់ទ្វារទឹក ៧មករា នាពេលនេះ គឺកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៥,៩៦ ម៉ែត្រ ហូរលើទំនប់បង្ហៀរកម្ពស់ ១,១៦ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៨,៨២ ម៉ែត្រ ៕

You can share this !

Loading...
អត្ថបទទាក់ទង