អគារថ្មីនៃគណៈកម្មកាមូលបត្រកម្ពុជា បានបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មកាមូលបត្រកម្ពុជា រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារថ្មីនៃគណៈកម្មកាមូលបត្រកម្ពុជា ដែលមានទីតាំង នៅអគារ 168F សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មកាមូលបត្រកម្ពុជាទាំងអស់ ដែលបានខិតខំអនុវត្តការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានគូសបញ្ជាក់ថា អគារថ្មី នៃគណៈកម្មកាមូលបត្រកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាទីកន្លែងធ្វើការដ៏ស័ក្តិសមសម្រាប់មន្ត្រីបំពេញការងារក្នុងនាមជាអាជ្ញាធរក្នុងវិស័យមូលបត្រឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃគណៈកម្មកាមូលបត្រកម្ពុជាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលក្រសួងបានប្រគល់ជូន ដើម្បីប្តូរមកវិញនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ ជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលជាទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យច្បាស់លាស់ក្នុងការជម្រុញនូវកំណើនសេដ្ឋកិច្ច ដែលជាបច្ច័យដ៏ចម្បង នៃការអភិវឌ្ឍជាតិ ប្រែក្លាយជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសការកាត់បន្ថយនូវអត្រានៃ ភាពក្រីក្រនៅកម្ពុជា។

លោមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា ប្រទេសជាតិមួយអាចដំណើរការនៃការអភិវឌ្ឍបាន ល្គឹកណាសេដ្ឋកិច្ចនៃប្រទេសមួយនោះមានការរីក ចំរើន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ទើបការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន។ ដូច្នេះ មន្ត្រីទាំងអស់ មិនថា តែមន្ត្រីនៅគណៈកម្មកាមូលបត្រកម្ពុជានេះទេ ពោលគឺមន្ត្រីនៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ

បាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ស្វាហាប់៕

You can share this !

Loading...
អត្ថបទទាក់ទង