យោធាអាមេរិករកឃេីញថា «ហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នៅលេីយន្តហោះគឺទាប ប្រសិនបេីអ្នកដំណេីរពាក់ម៉ាស់»

អាមេរិក៖ ការសិក្សាមួយរបស់ក្រសួងការពារជាតិអាមេរិកដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានបង្ហាញថា  ហានិភ័យនៃការប៉ះពាល់នឹងវីរុសកូវីដ១៩នៅលេីយន្តហោះគឺទាបបំផុតប្រសិនបើអ្នកដំណើរពាក់ម៉ាស់។

ការសិក្សានោះដែលត្រូវបានសាកល្បងនៅលើយន្ដហោះប៊ូអ៊ីងខ្នាតធំបានរកឃើញថា  ភាគល្អិតនៃវីរុសកូវីដ១៩ដែលអណ្ដែតក្នុងខ្យល់ជាង៩៩%ត្រូវបានច្រោះចេញពីបន្ទប់យន្តហោះក្នុងរយៈពេល៦នាទីតាមរយៈប្រព័ន្ធខ្យល់ដ៏ទំនេីបនៅក្នុងយន្តហោះ។

លទ្ធផលនេះបានជំរុញឱ្យមន្រ្តីយោធាអាមេរិកផ្នែកដឹកជញ្ជូនសន្និដ្ឋានថា  សូម្បីតែនៅលើយន្តហោះដែលមានមនុស្សពេញ  ក៏កម្រិតនៃការចម្លងវីរុសកូវីដ១៩នៅក្នុងយន្តហោះដែលត្រូវហោះហេីរលើសពី១២ម៉ោងគឺតិចមែនទែន។ 

ប៉ុន្តែទោះជាយ៉ាងណា  ការសិក្សានេះគ្រាន់តែពិនិត្យមើលទៅលេីសេណារីយ៉ូមួយដែលមានអ្នកផ្ទុកវីរុសកូវីដ១៩តែម្នាក់ប៉ុណ្ណោះនៅលើយន្ដហោះ  និងមិនគិតពីការចល័តចុះឡេីងរបស់អ្នកផ្ទុកវីរុសនេះនៅលេីយន្តហោះទេ។ 

អ្នកជំនាញម្នាក់ក្នុងការសាកល្បងនោះបាននិយាយថា  «បេីទោះបីជាការសាកល្បងនោះមានដែនកំណត់ខ្លះៗក៏ដោយ  ក៏លទ្ធផលនៃការសាកល្បងនេះគឺជារឿងល្អមួយ»៕

You can share this !

Loading...
អត្ថបទទាក់ទង