តំបន់ទេសចរណ៍​នៅ​ប៉េរូ​បេីកឡេីងវិញ​ក្នុង​គ្រា​មានការឆ្លង​រាតត្បាត​របស់​វីរុស​កូវីដ១៩

ប៉េរ៉ូ៖

ប្រទេសប៉េរូបានបើកតំបន់ទេសចរណ៍ និងតំបន់ប្រាសាទបុរាណ ល្បីៗឲ្យទេសចរចូលទៅទស្សនាឡេីងវិញនៅសប្ដាហ៍នេះបន្ទាប់ពីបានបិទអស់រយៈពេលជាច្រេីនខែអំឡុងពេលនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។

ប្រាសាទបុរាណម៉ាឈូពីឈូ (Machu Picchu) ដែលជាតំបន់ទេសចរណ៍មានមនុស្សមកកម្សាន្តច្រេីនបំផុតមួយក្នុងពិភពលោកនោះក៏បានបេីកទ្វារឡេីងវិញដែរ។ តំបន់នេះទាក់ទាញទេសចរយ៉ាងហោចណាស់១លាននាក់ក្នុងមួយឆ្នាំមុនវីរុសកូវីដ១៩ចាប់ផ្ដេីមផ្ទុះឡេីង។

ប៉េរូជាប្រទេសមួយសម្បូរទៅដោយសម្បត្តិបុរាណវិទ្យា ដែលកាលពីអតីតកាលដែនដីនេះជាចក្រភពអ៊ីនកា (Inca) ដែលលាតសន្ធឹងចាប់ពីប្រទេសកូឡុំប៊ី និងអេក្វាទ័រនៅភាគខាងជេីងរហូតដល់ប្រទេសប៉េរូ និងស៊ីលីបច្ចុប្បន្នដែលស្ថិតនៅភាគខាងត្បូង។

ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ បេីទោះបីជាករណីឆ្លង និងស្លាប់បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ប៉េរូដែលជាប្រទេសមានពលរដ្ឋជាង៣២លាន៦សែននាក់មានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួនជាង៨៥ម៉ឺន៦ពាន់នាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង៣ម៉ឺន៣ពាន់៥រយនាក់៕

You can share this !

Loading...
អត្ថបទទាក់ទង