អភិបាល​ខេត្តព្រះសីហនុ បញ្ជា​គ្រឿងចក្រ​ចុះ​តាមគោលដៅ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ភូមិប្រជាពលរដ្ឋ​នៅ​ស្រុកព្រៃនប់

ព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូរ ប្រឡាយរំដោះទឹកជំនន់ ដោយបញ្ជាគ្រឿងចក្រចំនួន ៩គ្រឿង បែងចែកជាពីរគោលដៅ ដើម្បីរំដោះទឹកចេញពីភូមិ ព្រមទាំងបានធ្វើការណែនាំឱ្យអាជ្ញាធរភូមិ ឃុំ ដែលនៅជិតជាមួយប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពអាកាសធាតុ ជាប់ជាប្រចាំ ប្រសិនមានភាពចាំបាច់ត្រូវជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សូមរំលឹកថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានដូចជា ឃុំទួលទទឹង ឃុំសំរុង និងឃុំអណ្តូងថ្ម៕

You can share this !

Loading...
អត្ថបទទាក់ទង