បារាំង​រាយការណ៍​ពី​ករណី​ឆ្លងថ្មី​នៃ​ជំងឺ​កូវីដ១៩​ជាង​៣ម៉ឺន​ករណី

ប្រែសម្រួល៖ នីតា

បារាំង៖ ប្រទេសបារាំងបានរាយការណ៍ពីការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងជំងឺកូវីដ១៩នៅមុនពេលមកដល់នៃការចាប់ផ្តើមអនុវត្តបម្រាមគោចរពេលយប់នៅក្នុងទីក្រុងប៉ារីសនិងទីក្រុងចំនួន៨ផ្សេងទៀតនៅថ្ងៃសៅរ៍។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសបារាំងបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន៣០,៦២១នាក់បន្ថែមទៀតដែលកើនឡើងពី២២,៥៩១ករណីកាលពីថ្ងៃពុធ។

ស្របពេលជាមួយគ្នានោះ អង្គការសុខភាពពិភពលោកក៏បានព្រមានដល់រដ្ឋាភិបាលនៅតំបន់អឺរ៉ុបឲ្យអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានតឹងរឹងផងដែរដើម្បីសង្គ្រោះជីវិតមនុស្សរាប់សែននាក់។

មនុស្សរាប់លាននាក់នៅអឺរ៉ុបត្រូវបានណែនាំឲ្យអនុវត្តតាមវិធានការថ្មីនៅពេលដែលរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២នៃវីរុសកូវីដ១៩។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថាបម្រាមគោចរនោះនឹងត្រូវបានអនុវត្តចាប់ពីម៉ោង០៩យប់ដល់ម៉ោង០៦ព្រឹក ហើយមានរយៈពេលយ៉ាងហោចណាស់៤សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងឆាបរហ័សនៃវីរុសកូវីដ១៩៕

You can share this !

Loading...
អត្ថបទទាក់ទង