រកឃើញ ស ព​ទាហាន ១៣នាក់ កប់​ក្រោមដី​ភក់ ក្រោយ​ហេតុការណ៍​រអិល​បាក់ដី​នៅ​វៀតណាម

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

វៀតណាម៖ កងកម្លាំងរុករកវៀតណាម បានរកឃើញសពទាហានចំនួន ១៣នាក់ ដែលបានស្លា ប់នៅក្រោមគំនរដីភក់ ក្រោយហេតុការណ៍រអិលបាក់ដី នៅទំនប់វារីអគ្គិសនីដាច់ស្រយាលមួយកន្លែង នៅខេត្ត Thua Thien-Hue ដែលកើតឡើងពីថ្ងៃចន្ទសប្ដាហ៍នេះ។

កងកម្លាំងរុករក ប្រមាណ ៦០០នាក់ ឧទ្ធម្ភាគចក្រ សុនខ និងរថយន្តរបស់យោធាជាច្រើន ត្រូវបានពង្រាយរុករកទាហាន ១៣នាក់ និងកម្មករ ១៧នាក់ ដែលបានកប់ក្រោមដីភក់ ដោយសារការរអិលបាក់ដីចំនួន ២លើកផ្សេងគ្នា។ មកទល់ថ្ងៃទី១៥ ខែតុលា ទើបគេបានប្រទះឃើញសពទាហានទាំង ១៣នាក់។

សូមជម្រាបថា ទាហានទាំង១៣នាក់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះកម្មករ ដែលបាត់ខ្លួនក្នុងហេតុការណ៍រអិលបាក់ដីនោះ ប៉ុន្តែបែរជាជួបនូវគ្រោះធម្មជាតិរអិលបាកដីនេះដូចគ្នា ដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅប្រទេសវៀតណាម ដែលបណ្ដាលមកពីព្យុះជាបន្តបន្ទាប់។

ចាប់ពីដើមខែតុលា មនុស្ស ៤៩នាក់ បានស្លាប់ ដោយសារជំនន់ទឹកភ្លៀង និងការរអីលបាក់ដី នៅទូទាំងប្រទេសវៀតណាម៕

You can share this !

Loading...
អត្ថបទទាក់ទង