ខេត្តកំពង់ធំ ប្រកាស​ថា ទឹកស្ទឹងសែន និង​ស្ទឹងស្ទោង ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ

អត្ថបទ៖ លាភ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងឱ្យប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាប្រុងប្រយ័ត្នខ្ពស់ និងរៀបចំសម្ភារចាំបាច់ផ្សេងៗ ដើម្បីត្រៀមជម្លៀសទៅទីតាំងមានសុវត្ថិភាព បន្ទាប់ពីទឹកស្ទឹងទាំងពីរ កំពុងឡើងជិតដល់កម្រិតប្រកាសអាសន្ន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ទឹកស្ទឹងស្ទោង បានឡើងដល់ ៥,៧០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៨០ម៉ែត្រ) ខណៈទឹកស្ទឹងសែន បានឡើងដល់ ១៨,១៦ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៨,៥០ម៉ែត្រ)។ ដូច្នេះ ស្ថានភាពទឹក អាចនឹងឡើងដល់កម្រិតប្រកាសអាសន្ន ក្នុងពេលឆាប់ៗនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង