នារីខ្មែរម្នាក់​ដែល​ចាញ់បោក​គេ​នៅ​ប្រទេសចិន​២ឆ្នាំ​មកហើយ​នោះ នឹង​មកដល់​កម្ពុជា​នៅថ្ងៃ​ទី២២ ខែតុលា

ភ្នំពេញ៖ តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃរួចមក នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ពីអាជ្ញាធរចិននៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០។

ក្រោយបានទិដ្ឋាការ នាងនឹងជិៈរថភ្លើងទៅស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលនៅសៀងហៃ រង់ចាំធ្វើដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ នេះបើយោងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា ថ្មីៗនេះមាននារីខ្មែរម្នាក់បានឡាយវីដេអូ តាមហ្វេសប៊ុកឱ្យសម្តេច ហ៊ុន សែន ជួយសង្គ្រោះនាងរឿងចាញ់បោកគេអស់រយៈពេល ២ឆ្នាំមកហើយ នៅប្រទេសចិន។ បន្ទាប់មកសមត្ថកិច្ចកម្ពុជាក៏បានរកឃើញអាស័យដ្ឋានរបស់នាងនៅប្រទេសចិន ហើយនាងនឹងមកដល់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ៕

You can share this !

Loading...
អត្ថបទទាក់ទង