ពស់ថ្លាន់​ដ៏ធំ​១ក្បាល វារឡើង​ផ្ទះ​ប្រជាពលរដ្ឋ ពេល​ទឹកកំពុង​ជន់​លិច​ភូមិឋាន

អត្ថបទ៖ លាភ

កណ្ដាល៖ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ មានករណីពស់ថ្លាន់ដ៏ធំ១ក្បាល បានវារឡើងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ខណៈទឹកជំនន់ កំពុងជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ដោយសារតែឥទ្ធិពលព្យុះភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើយោងតាមម្ចាស់ផ្ទះបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ពស់ថ្លាន់១ក្បាលនោះ មានទម្ងន់ជិត ២០គីឡូក្រាមឯណោះ។ បច្ចុប្បន្ននេះ គាត់បានចាប់វាយករក្សាទុកសិន ហើយគ្រោងយកទៅលែងនៅឯខេត្តមណ្ឌលគិរី ក្នុងព្រៃអភិរក្ស៕

You can share this !

Loading...
អត្ថបទទាក់ទង