នាំ​កូនស្រី​អាយុ១៥ឆ្នាំ​ទៅ​ដោះអំពើ​អាបធ្មប់ ដូច​នាំកូនស្រី​ទៅ​ឱ្យ​គ្រូខ្មែរ​រំលោភ

កណ្តាល៖ លោកគ្រូដោះអំពេីអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។



លោកវរសនីយ៍ឯក អាំ ធូ អធិការស្រុកលេីកដែកបានឱ្យដឹងថា បានឃាត់ខ្លួនគ្រូដោះអំពេីអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ មុំ ស៊ួន អាយុ ៣៧ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្មេងស្រីរងគ្រោះឈ្មោះ ក.គ.ង។

យោងតាមការឱ្យដឹងពីក្មេងស្រីរងគ្រោះ និងម្តាយបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ ព្រឹកដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅផ្ទះជនសង្ស័យ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ដោយជនសង្ស័យបានប្រេីល្បិចប្រាប់ឱ្យម្តាយជនរងគ្រោះនាំជនរងគ្រោះទៅដោះអំពេី ហេីយបេីមិននាំកូនស្រីដោះអំពេីមិនប្រសិទ្ធី ទេនោះ គឺអំពេីរនោះនឹងឡងទៅកូនស្រីនោះហេីយ។ ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំកូនស្រីរងគ្រោះទៅផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើពេលទៅដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះ ហើយឱ្យក្មេងស្រីរងគ្រោះដោះអាវចេញឱ្យស្លៀកសារុង ហើយឱ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤-៥ម៉ែត្រ ដោយឱ្យអង្គុយតាំងសម៉ាធិហើយឱ្យបែមុខចេញ។ ពេលនោះ ជនសង្ស័យដែលជាគ្រូដោះអំពើរំលោភជនរងគ្រោះបានសម្រេចតែម្ដង ដោយគំរាមមិនឱ្យនាងស្រែកទេ បើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងគ្រួសារមិនខាន។

លុះរហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ ជនរងគ្រោះបានប្រាប់នូវរឿងរ៉ាវ ដែលគ្រូដោះអំពើបានចាប់រំលោភលើខ្លួន។ ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេក ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយនូវដំណើររឿងកើតឡើងឱ្យម្តាយដឹង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកលើកដែក បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល៕

You can share this !

Loading...
អត្ថបទទាក់ទង