ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម អំពាវនាវ​ដល់​អ្នកប្រមូល​ទិញស្រូវ បង្លែបង្ការ សត្វធាតុ បន្ត​ជួយ​ទិញពី​ប្រជាកសិករ​ក្នុង​តម្លៃ​សមរម្យ ក្នុងគ្រា​ដែល​កម្ពុជា​ជួបគ្រោះ​ទឹកជំនន់

អត្ថបទ៖ លាភ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចេញសេចក្ដីអំពាវនាវប្រាប់ឱ្យម្ចាស់រោងចក្រកិនស្រូវ និងអ្នកប្រមូលទិញសត្វ ជួយទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងគ្រាដែលកម្ពុជា កំពុងជួបនូវវិបត្តិជំនន់ទឹកភ្លៀង។

ស្របពេលដែលកម្ពុជា កំពុងជួបនូវជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះនានា ដែលបានបណ្ដាលឱ្យលិចភូមិឋាន ផលដំណាំ និងកសិដ្ឋានចិញ្ចឹមសត្វនានារបស់ប្រជាកសិករ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឱ្យអំពាវនាវថា៖ “សូមអំពាវនាវ និងលើកទឹកចិត្តដល់បណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវមត្តាជួយទិញ និងបន្តទិញស្រូវក្នុងតម្លៃសមរម្យពីបងប្អូនប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ចុះតិចតួចក្ដី ក៏ស្រូវនេះនៅតែអាចកិនច្នៃលក់ក្នុងស្រុកបាន”។

សេចក្ដីអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តថា៖ "សូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នកប្រមូលទិញកសិផល-បន្លែបង្ការ អ្នកប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ និងសាធារណជនទូទៅ គ្រប់រាជធានី-ខេត្ត មេត្តាជួយទិញ និងបន្តទិញ កសិផល-បន្លែបង្ការ និងសត្វ (ត្រី ជ្រូក មាន់ ទា...) ពីបងប្អូនប្រជាកសិករយើង ក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបានទាំងភាគីអ្នកលក់ និងអ្នក់ទិញ ក្នុងស្មារតី ខ្មែរជួយខ្មែរ "៕

You can share this !

Loading...
អត្ថបទទាក់ទង