ពុល​ដំឡូងមី​ស្លា ប់​កុមារ​ម្នាក់ និង​សមាជិក​គ្រួសារ​៥នាក់ទៀត មាន​អាការៈ​ពុល​ធ្ងន់ និងស្រាល

បាត់ដំបង៖ កុមារាម្នាក់បានស្លាប់ និងសមាជិកក្នុងគ្រួសារចំនួន ៥នាក់ ផ្សេងទៀតមានអាការ:ពុល ធ្ងន់ និងស្រាល ក្រោយនាំគ្នាស្ងោរដំឡូងមីហូប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកសំពៅលូនបានឱ្យដឹងថា គ្រួសាររងគ្រោះខាងលើជាគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំង ហើយមេគ្រួសារជាប្តីត្រូវចាកចេញទៅធ្វើការងារនៅតំបន់ឆ្ងាយ ដោយនៅត្រឹមតែប្រពន្ធប៉ុណ្ណោះស្នាក់នៅនឹងផ្ទះដ៏កម្សត់ដើម្បីមើលថែកូនតូចៗចំនួន ៥នាក់។ នៅមុនពេលកើតករណីនោះនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្រ្តីជាម្តាយរបស់ជនរងគ្រោះបានស្ងោរដំឡូងមីហូបជាមួយកូនតូចៗទាំងអស់។ ក្រោយមកគាត់មានអាការៈប្លែកក្នុងខ្លួនបន្តិចដែរប៉ុន្តែមិនចាប់អារម្មណ៍ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង រួចហើយក៏នាំកូនៗទាំងអស់ចូលសម្រាកទៅ។

រហូតដល់វេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអាការ:ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ចំណែកកូនរបស់អ្នកស្រីចំនួន ៥នាក់ទៀតក៏បានចាប់ផ្តើមមានអាការ:ក្អួតចង្អោរខ្លាំងទៅៗរហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យទាំងយប់តែម្តង។ ក្នុងចំណោមកូនរបស់គាត់ដែលពុលទាំង ៥នាក់ មាន១នាក់បានស្លាប់ ដោយសារកម្លាំងខ្សោយ និងទំនងហូបដំឡូងស្ងោរច្រើនទើបពុលខ្លាំងជាងគេ។

ក្មេងដែលជាជនរងគ្រោះដែលពុលដំឡូងមីនោះ ប្រុសមានអាយុ ២៣ឆ្នាំ ពុលស្រាល, ប្រុសអាយុ១៤ឆ្នាំពុលស្រាល, ស្រីអាយុ១១ឆ្នាំពុលស្រាល, ស្រីអាយុ៧ឆ្នាំ ពុលធ្ងន់ធ្ងរ, ប្រុសអាយុ៤ឆ្នាំ បាត់បង់ជីវិត៕

You can share this !

Loading...
អត្ថបទទាក់ទង