ចង់ឱ្យ​កូនមាន​សុខភាពល្អ ជាពិសេស​ខួរក្បាលល្អ កុំភ្លេច​ឱ្យញ៉ាំ​អាហារ​ទាំងនេះ

សុខភាព៖ បើ​គ្នា​យើង​ចេះ​ថែ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ចង​ចាំ​ប៉ុណ្ណោះ​ទេ បើ​ចំពោះ​ក្មេងៗវិញ​ រៀន​កាន់​តែ​ពូកែ កាន់​តែ​ឆ្លាត​វៃ ហើយ​ចំពោះ​ចាស់ៗ​​វិញ ក៏​ចៀស​ផុត​ជំងឺ​ជាច្រើន​ ពិសេស​ជំងឺ​ចាស់​វង្វេង​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារខ្លះៗ ជួយ​សុខភាព​ខួរ​ក្បាល និង​ការ​ចង​ចាំ​បាន​ល្អ។

១- ​ខ្លាញ់ត្រី

​និយាយ​ពី​សុខភាព​ខួរ​ក្បាល ត្រី​សម្បូរ​ខ្លាញ់​ ត្រូវ​ចាត់​ទុក​ជា​​អាហារចម្បង ​គ្នា​យើងអាច​ពិចារណា ​ដូច​ជា ត្រីសាល់ម៉ុន ត្រី​ដ្រូត (ស្រដៀង​ត្រីព្រួល) និង​ត្រី​សាឌីន​ ព្រោះ​ពពួក​ត្រី​ទាំង​នេះ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣។

គ្នា​យើង​ត្រូវ​ដឹង​ថា អូមេហ្គា ៣ ជា​អាស៊ីដខ្លាញ់​​សំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខួរ​ក្បាល​ អាច​ចៀស​ផុត​ពី​ជំងឺ​ចាស់​វង្វេង​បាន​ទៀត​ផង។ ការ​សិក្សា​រក​ឃើញ​ថា គ្នាយើងចូល​ចិត្ត​ញ៉ាំ​ត្រី​ អាចជួយឲ្យការ​ចងចាំបានល្អ និង​អារម្មណ៍​ស្រស់ស្រាយ។

២- ប្រូខូលី

ប្រូខូលី ក៏ជា​កំពូល​បន្លែ​ល្អ​​ចំពោះ​សុខភាព​យើង ព្រោះ​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​វីតាមីន​ជាច្រើន​ទៀត។ ប្រូខូលី សម្បូរទៅដោយ​វីតាមីន K ដែលរាង​កាយ​យើងត្រូវការ ខណៈ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ប្រភេទ​នេះ ក៏​ជា​សារធាតុ​ចម្បង​ដើម្បី​បង្កើត​ទៅ​ជា​ជាតិ Sphingolipid ​ជា​ទម្រង់​ខ្លាញ់​មួយ​ប្រភេទ​ក្នុង​ខួរ​ក្បាល មាន​ក្នុង​កោសិកា​ក្រាស់ៗ​នៃ​ខួរ​ក្បាល។ ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា ក្មេង​ជំទង់​ញ៉ាំ​វីតាមីន K ច្រើន ជួយ​ឲ្យ​ការ​ចង​ចាំ​បាន​ល្អ។

៣- ក្រូច

ដូច​យើង​ដឹង​ស្រាប់​ ក្រូច​ជា​ផ្លែ​ឈើ​សម្បូរ​វីតាមីន​បំផុត ជួយ​សុខភាព​រាងកាយ​ទាំង​មូល​បាន​ច្រើន​ណាស់ ក្នុងនោះ​ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​កាន់​តែ​ល្អ​ដូច​គ្នា។ ​វីតាមីន C ក្នុង​ផ្លែ​ក្រូច ជា​សារធាតុ​សំខាន់​ ជួយ​ការ​ពារ​បញ្ហាបាក់ទឹក​ចិត្ត ​ប្រយុទ្ធ​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី ដែល​ជា​ភ្នាក់​ងារ​បំផ្លាញ​​កោសិកា​ខួរ​ក្បាល​យើង ពិសេស​វីតាមីន C ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង។

៤- ស៊ុត

ស៊ុត ក៏​ជា​អាហារ​ល្អ​ចំពោះ​ខួរ​ក្បាល​ដែរ ដោយ​សារ​សម្បូរ​វីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេស​​សារធាតុ Choline ដែល​ជា​សារធាតុ​ចម្បង​បង្កើត​ចេញ​ជា​អាស៊ីដ Choline ជួយ​​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​គ្រប់​គ្រង​អារម្មណ៍ និង​ការ​ចង​ចាំ​កាន់​តែ​ល្អ៕

You can share this !

Loading...
អត្ថបទទាក់ទង