ប្រធានាធិបតីចិននិយាយថាគោលនយោបាយតំបន់ស៊ីនជាំងគឺត្រឹមត្រូវទាំងស្រុង

ចិន៖ ប្រធានាធិបតីចិន លោក​ ស៊ី​ ជីនពីង​ (Xi Jinping) ជឿថា គោលនយោបាយរបស់លោកនៅក្នុងតំបន់ស៊ីនជាំងគឺ «ត្រឹមត្រូវទាំងស្រុង» បេីទោះបីជាមានការកើនឡើងនូវការរិះគន់ពីអន្តរជាតិចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស​ និងការធ្វើទារុណកម្មទ្រង់ទ្រាយធំក៏ដោយ។

យោងតាមក្រសួងការបរទេសអាមេរិក​ ក្រុមជនជាតិមូស្លីមភាគតិចអ៊ុយហ្គ័រហូតដល់ទៅ២លាននាក់​ រួមនិងជនជាតិភាគតិចដទៃទៀតត្រូវបានគេជឿថាបានបានជាប់ក្នុងមណ្ឌលឃុំឃាំងនៅក្នុងតំបន់ស៊ីនជាំងនាប៉ុន្មានឆ្នាំថ្មីៗនេះ។

ថ្លែងនៅក្នុងសន្និសីទការងាររយៈពេល២ថ្ងៃស្ដីពីតំបន់ស៊ីនជាំងដែលបានបញ្ចប់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ​ លោក​ ស៊ី​ បាននិយាយថា​ យុទ្ធសាស្ត្រតំបន់ស៊ីនជាំងរបស់ចិនគឺត្រឹមត្រូវហើយត្រូវតែប្រកាន់ខ្ជាប់ក្នុងរយៈពេលវែងទៅមុខទៀត។ 

តាំងពីមុនពេលមានគោលនយោបាយឃុំខ្លួនមនុស្សទ្រង់ទ្រាយធំ​ ពលរដ្ឋមូស្លីមនៅតំបន់ស៊ីនជាំងប្រឈមនឹងការរឹតត្បិតកាន់តែខ្លាំងឡើងទៅលើការគោរពសាសនារបស់ពួកគេ។ 

លោក​ ស៊ី​ បានអះអាងថា​ គោលនយោបាយនាពេលបច្ចុប្បន្ននៅតំបន់ស៊ីនជាំងបាននាំមកនូវ «សមិទ្ធិផលដែលមិនធ្លាប់មាន» នៅក្នុងកំណើនសេដ្ឋកិច្ច,​ ការអភិវឌ្ឍសង្គម​ និងភាពរីករីកចម្រេីននៅក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។ 

ការលេីកឡេីងរបស់​ លោក​ ស៊ី​ បានធ្វេីឡើងចំពេលមានការថ្កោលទោសកាន់តែខ្លាំងឡើងពីបណ្តាប្រទេសលោកខាងលិចរួមទាំងអាមេរិកជុំវិញការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់នេះ៕

You can share this !

Loading...
អត្ថបទទាក់ទង