ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅឥណ្ឌាឡើងដល់ជាង៦លាននាក់

ឥណ្ឌា៖ មនុស្សសរុបជាង៦លាននាក់ត្រូវបានរាយការណ៍ថាបានឆ្លងវីរុសកូវីដ១៩គិតមកដល់ថ្ងៃចន្ទនេះនៅក្នុងប្រទេសឥណ្ឌា​ ដែលនេះបានធ្វេីឲ្យឥណ្ឌាមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ជិតស្មើនឹងអាមេរិកដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេបំផុតនៅលេីពិភពលោក។ 

ឥណ្ឌាដែលមានពលរដ្ឋជាង១ពាន់៣រយលាននាក់ និងមានមនុស្សរស់នៅប្រមូលផ្ដុំតាមទីក្រុងច្រើនបំផុត និងមានប្រព័ន្ធសុខាភិបាលខ្សោយនេះបានរាយការណ៍កាលពីប៉ុន្មានសប្តាហ៍កន្លងមកអំពីករណីឆ្លងថ្មីៗប្រហែល៩ម៉ឺននាក់ជារៀងរាល់ថ្ងៃដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល​ មនុស្សចំនួន៨ម៉ឺន២ពាន់នាក់ថែមទៀតត្រូវបានរកឃេីញថាបានឆ្លងវីរុសកូវីដ១៩នៅថ្ងៃចន្ទនេះដែលនាំឱ្យករណីឆ្លងវីរុសកូវីដ១៩សរុបមានចំនួនជាង៦លាន១សែននាក់តាមពីក្រោយអាមេរិកដែលមានអ្នកឆ្លងវីរុសនេះចំនួនជាង៧លាន១សែននាក់។ 

ប៉ុន្តែទោះជាយ៉ាងណា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅឥណ្ឌាអាចនឹងឡេីងផុតចំនួនអ្នកឆ្លងវីរុសនេះនៅអាមេរិកក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ 

គួរកត់សម្គាល់ថា​ ឥណ្ឌាមានអត្រាស្លាប់ដោយសារវីរុសកូវីដ១៩ទាបជាងបណ្តាប្រទេសផ្សេងៗទៀតដែលរងគ្រោះខ្លាំងដោយមានអ្នកស្លាប់ជិត១០ម៉ឺននាក់គឺតិចជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់សរុបជាង២០ម៉ឺននាក់នៅក្នុងអាមេរិក៕

You can share this !

Loading...
អត្ថបទទាក់ទង