ចៅក្រម​អាមេរិក​ព្យួរបម្រាម​របស់ រដ្ឋបាល លោក ត្រាំ លេី​ការទាញយក​កម្មវិធី TikTok

អាមេរិក៖

ចៅក្រមសហព័ន្ធអាមេរិកកាលពីថ្ងៃអាទិត្យបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធីបង្កេីតវីដេអូខ្លីៗ TikTok ពី App store និងPlay store ។

ការសម្រេចនេះបានធ្វើឡើងតែប៉ុន្មានម៉ោងមុនបម្រាមរបស់ក្រសួងពាណិជ្ជកម្មអាមេរិកក្រោមហេតុផលសន្តិសុខជាតិត្រូវចូលជាធរមាន ។

ហេតុផលនៃសេចក្ដីសម្រេចនេះមិនត្រូវបានចេញផ្សាយជាសាធារណៈទេ ខណៈដែលកម្មវិធី TikTok បានស្វាគមន៍អន្តរាគមន៍នេះ ហេីយបានប្ដេជ្ញាបន្តការពារសិទ្ធិរបស់ខ្លួន ។

កម្មវិធី TikTok បានអះអាងថា ការបង្ខំឲ្យខ្លួនចេញ ពី កន្លែងទាញយកកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ iOS និងAndroid នឹងបំពានរដ្ឋធម្មនុញ្ញអាមេរិក។

បទបញ្ជារបស់រដ្ឋបាល លោក ដូណាល់ ត្រាំ បានព្យាយាមបិទមិនឲ្យគេទាញយកកម្មវិធី TikTok ពី App store និងPlay store ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ។

អ្នកប្រើប្រាស់នៅក្នុងអាមេរិកដែលមានកម្មវិធីនេះរួចហេីយអាចបន្តប្រើវាបានតទៅទៀត។

ប៉ុន្តែពួកគេនឹងមិនអាចទាញយកកម្មវិធីនេះឡើងវិញបានទេប្រសិនបើពួកគេបានលុបវាចេញពីទូរស័ព្ទរបស់ពួកគេ ហើយក៏នឹងមិនត្រូវបានផ្តល់ជូននូវការអាប់ដេតកម្មវិធីដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង