ចាប់ខ្លួន​​គ្រូពេទ្យ​​ម្នាក់​​នៅ​ស្រុក​សំបូរ​ ក្រោម​ការចោទ​ប្រកាន់​ថា មិន​ទទួល​ខុសត្រូវ​លើ​ការព្យាបាល បណ្តាល​ឱ្យ​ទារកស្លា ប់

​ក្រចេះ​៖​ កម្លាំង​នគរបាល​ស្រុក​សំបូរ​ បាន​សម្រេច​បញ្ជូន​ខ្លួន​គ្រូពេទ្យ​ម្នាក់​ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ​ដើម្បី​បន្ត​នីតិវិធី​ ។​

ជនជាប់ចោទ​ឈ្មោះ​ ផាត់​ ពិទូរ្យ​ ជា​បុគ្គលិក​មណ្ឌល​សុខភាព​ស្រុក​សំបូរ​ និង​មាន​បើក​អាជីវកម្ម​ព្យាបាល​ឯកជន​នៅផ្ទះ​របស់​ខ្លួន​ក្នុងស្រុក​សំបូរ​ ត្រូវ​រង​ការ​ប្តឹង​ចោទ​ពី​ឪពុក​ម្តាយ​ទារក​អាយុ​៣​ខែ​ម្នាក់​ ថា​មិន​ទទួលខុសត្រូវ​លើ​ការ​ព្យាបាល​ បណ្តាល​ឲ្យ​ទារក​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ ឈឿ​ន​ អធិការ​នគរបាល​ស្រុក​សំបូរ​ បាន​បញ្ជាក់​ថា​ ជនជាប់ចោទ​ជា​គ្រូពេទ្យ​ ត្រូវ​បាន​នគរបាល​ស្រុក​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ទៅ​តាម​បញ្ជា​លោក កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាប់​ពី​នគរបាល ​ទទួល​បានពាក្យ​បណ្តឹង​ពី​ឪពុក​ម្តាយ​របស់​ទារក​រង​គ្រោះ​៕

You can share this !

Loading...
អត្ថបទទាក់ទង