ឃាត់ខ្លួនសិស្សសាលាចំនួន៥នាក់ និងបក្ខពួកករណីចូលផឹកស៊ីវាយតប់គ្នាក្នុងហាង

សៀមរាប៖ សិស្សសាលាមានគ្នាចំនួន ៥នាក់ រួមនឹងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សាមួយនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីនេះជនសង្ស័យពីរក្រុមមានគ្នាចំនួន ៨នាក់ដែលបាននាំគ្នាចូលផឹកស៉ីក្នុងហាងហើយបានទាស់សំដីគ្នា វាយតបគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។ ក្នុងករណីនេះដោយក្រុមជនសង្ស័យយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឱ្យរងរបួសបក្ខពួកម្ខាងទៀត។

លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់នោះ។ បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

You can share this !

Loading...
អត្ថបទទាក់ទង