ដុតទៀនមិនប្រយ័ត្ន បង្កជាអគ្គិភ័យ ​ឆាបឆេះ​សាលាឆាន់​វត្ត​ក្រាំង​ស្លា​ នៅ​ស្រុក​បាភ្នំ​ ទាំងព្រឹក

ព្រៃវែង​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ មាន​ករណី​អគ្គី​ភ័យ​មួយ​ បាន​កើតឡើង​នៅ​សាលាឆាន់​ វត្ត​ក្រាំង​ស្លា​ ស្ថិត​នៅ​ភូមិ​វល្លិ​យាវ​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ បណ្តាល​មក​ពី​ភ្លើង​ទៀន​ដុត​បំភ្លឺនៅមុខ​ប​ល្ល័​ង្គ​ព្រះ​។​

ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ខូចខាត​ធុង​ប្រាក់​សម្រាប់​ដាក់​លុយ​ពិសាខបូជា​ ចំនួន​៤​ធុង​ ,​ អង្ក​ ចំនួន​ ១០​តៅ​,​ ឆេះ​រនាប​ក្ដា​ទំហំ​ ២​ម៉ែត្រ​x៣​ម៉ែត្រ​។​

ករណី​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ចប់​ព្រឹក​ថ្ងៃ​ដដែល​

You can share this !

Loading...
អត្ថបទទាក់ទង